ពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្រ្តីនគរបាលយុត្តិធម៌នៅខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយ លោក លោកស្រីអនុប្រធានមន្ទីរ ទាំង ៣រូប បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្រ្តីនគរបាលយុត្តិធម៌នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អមដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:ខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត ។
ព័ត៌មានទាក់ទង